ម៉ូតូ​អាហ្សង់​ (Dream) ស៊េរី​ថ្មី​ឆ្នាំ ២០១៤ ដ៏​ទំនើប​របស់​ហុងដា ត្រូវ​គេ​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម Facebook ដោយ​រំលេច​ដោយ​ពណ៌​មាស​​ថ្មី​​ប្លែក​​ខុស​ពី​ស៊េរី​មុនៗ​គួរ​ជា​ទី​ទាក់ទាញ។ យ៉ាង​ណា​ប្រភព​ពី​ក្រុមហ៊ុន មិន​​ទាន់​ចេញមុខ​អះអាង​​ពី​ម៉ូតូ​ហ្សង់​ស៊េរី​ថ្មី​របស់​ខ្លួន ដែល​គេ​គិត​ថា​គ្រោង​ចេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​ទោះ​បី​មាន​ការ​ធ្លាយ​ចេញ​រូបភាព​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ ងឿងឆ្ងល់​ក៏​ដោយ។

តាម​រយៈ​រូបភាព​លេច​ធ្លាយ ហ្សង់​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​គេ​រចនា​​ដោយ​ពណ៌​មាស​​ប្លែក​ពី​ម៉ូដែល​មុន ​ៗ​ដែល​ភាគ​ច្រើន​ពណ៌​ខ្មៅ និង​ពណ៌​ក្រហម​។ ទោះ​បីមាន​ពណ៌​ប្លែក​ខុស​ពី​មុន ប៉ុន្តែ​បើ​មើល​លើ​ការ​ឌីហ្សាញ​រូបរាង​​​ខាង​ក្រៅ គឺ​​មិន​ខុស​ពី​ម៉ូដែល​មុនៗ​នោះ​​ទេ។

បើ​តាម​បុគ្គលិក​ទំនាក់ទំនង​ក្រុមហ៊ុន​ហុងដា​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ ​ឈ្មោះ​បាន​ប្រាប់​ថា កញ្ញាក៏​បាន​ឃើញ​គេ​ចុះ​ផ្សាយ​ពី​រូបភាព​ម៉ូតូ​ហ្សង់​ស៊េរី​ថ្មី​នៅ​លើ​ បណ្តាញ Facebook ប៉ុន្តែ​មិន​ទាន់​ហ៊ាន​អះអាង​ថា​នេះ​គឺ​ជា​ម៉ូតូ​​ហ្សង់​ស៊េរី​ថ្មី ដែល​ក្រុមហ៊ុន​នឹង​បញ្ចេញ​លក់​នៅ​ពេល​ខាង​មុខ​ដែរ​ឬ​យ៉ាង​ណា​នោះ។

“ក្រុមហ៊ុន​អាច​បញ្ចេញ​លក់​ម៉ូតូ​ ហ្សង់​ស៊េរី​ថ្មី​ឆ្នាំ​ ២០១៤ នៅ​ប្រហែល​ចុង​ឆ្នាំ​នេះ​អាច​ខែ ១០ ឬ​ខែ ១១ ហើយ​​រូបរាង​​និង​បច្ចេកទេស​យ៉ាង​ណា ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ប្រាប់​នៅ​ឡើយ​ទេ។ កញ្ញា​បញ្ជាក់​បន្ថែម។

ទាក់ទង​តម្លៃ​វិញ​​កញ្ញា​​មិន​ទាន់ដឹង​​ច្បាស់​ពី​តម្លៃ​លក់​ម៉ូតូ​ស៊េរី ​ថ្មី​នេះ​ដែរ ខណៈ​ដែល​ម៉ូតូ​ហ្សង់​ស៊េរី​ឆ្នាំ ២០១៣ ​កញ្ញា​បញ្ជាក់​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន​លក់​ក្នុង​តម្លៃ​ប្រហែល ១៨៥០ ដុល្លារ​សម្រាប់​ទីផ្សារ​​ក្នុង​ស្រុក។

តើ​រូបភាព​ដែល​បែក​ធ្លាយ​នេះ ពិត​ជា​ម៉ូតូ​ហ្សង់​ស៊េរី​ថ្មី​ឆ្នាំ ២០១៤ របស់​ហុងដា​មែន​ឬ? តើ​រូបរាង​និង​ពណ៌​បែប​នេះ ត្រូវ​ចិត្ត​ប្រិយមិត្ត​ដែរ​ឬ​ទេ?

ផ្អើល​អាហ្សង់ 2014 ពណ៌​មាស​ពេញ Facebook


Go to top

© Angkor Today 2014.  About Us